Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ១ទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិម៉ាឡេស៉ី ១នាក់

09-01-2023 15:40

(ភ្នំពេញ)៖ គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី០៧ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០១ករណីទៀត ដែលស្នើឱ្យជួយសង្រ្គោះជនជាតិម៉ាឡេស៉ី ០១នាក់។ នេះបើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមអ្នកនាំពាក្យ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៦៩៧ករណី មានមនុស្ស ១,៦៨៩នាក់
២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៤៤០សំណើ និងបិទសំណុំរឿង ២២៦សំណើ (រកឃើញមនុស្ស ១,០៦៤នាក់, ឃាត់ខ្លួនជនសង្ស័យ ១២០នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)
៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៣១ករណី៕