Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នឹងចាប់ផ្តើមដាក់ឱ្យដំណើរ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣

31-12-2022 12:17

(ភ្នំពេញ)៖ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានជាអតិបរមានោះ កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នឹងដាក់ឱ្យដំណើរការអនុវត្តពេញលេញជាផ្លូវការ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ស្អែកនេះតទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចររាចរណ៍ផ្លូវគោក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ដែរថា កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍នេះ បានដាក់ឱ្យអនុវត្តន៍សាកល្បងកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ នៅតាមគោលដៅមួយចំនួន ដែលគិតមកទល់ពេលនេះមានរយៈពេល ៤ខែហើយ និងមានបណ្ណបើកបរប្រមាណ ២៣ ០១៥បណ្ណ ត្រូវបានដកពិន្ទុផងដែរ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចររាចរណ៍ផ្លូវគោក៖