Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ មាស សុភា ពិភាក្សាការងារមួយ​ប្រធានក្រុមទីប្រឹក្សា មេបញ្ជាការកង​ទ័ពជើងគោក​ជាតិ ឥណ្ឌូនេស៊ី

22-06-2016 18:54

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ បានអនុញ្ញាតឲ្យ ឧត្តម​សេនីយ៍ទោ TUMARHABAN RAJAGUKGUK ប្រធានក្រុមទីប្រឹក្សា មេបញ្ជាការ កងទ័ពជើងគោកជាតិឥណ្ឌូនេស៊ី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។

កិច្ចជំនួបពិភាក្សាការងារនោះ ភាគីទាំងបានផ្លាស់ប្តូរទស្សនៈគ្នា សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យយោធានៃប្រទេសទាំង២។

សូមជម្រាបថា លោកឧត្តមសេនីយ៍ទោ TUMARHABAN RAJAGUKGUK បានដឹកនាំគណៈប្រតិភូមកកម្ពុជា ក្នុងដំណើរទស្សនកិច្ច និងចូលរួមកិច្ចប្រជុំ «Army to Army Talks or A2AT» រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២១ ដល់២៥ ខែមិថុនា ឆ្នាំ២០១៦។ កិច្ចប្រជុំ «Army to Army Talks or A2AT» គឺជាការប្រជុំ ស្ដីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃកងយោធ​ពលខេមរ​ភូមិន្ទ ជាមួយកងទ័ពជើងគោកជាតិឥណ្ឌូនេស៊ី ប្រចាំឆ្នាំ។

ជាមួយគ្នានោះ ក្នុងឆ្នាំ២០១៥ កន្លងមកកងទ័ពជើងគោកជាតិឥណ្ឌូនេស៊ី បានផ្ដល់អាហារូបករណ៍ ដល់កងយោធពលខេមរភូមិន្ទ ចំនួន៥វគ្គ ស្មើនឹង១១នាក់៕