សិង្ហបុរី បន្តរកឃើញករណីឆ្លងកូវីដ១៩ចំនួន ១,៥៤៧ករណីទៀតក្នុងរបាយការណ៍ថ្ងៃពុធនេះ (Video inside)
28-12-2022 20:04
(សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន ១,៥៤៧ករណី តែមិនមានករណីស្លាប់ថ្មីបន្ថែមទៀតទេ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។
បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ២,១៩៩,២៣៧ករណី ដែលក្នុងនោះស្លាប់ ១,៧១១នាក់៕