Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Leo Cup 2016៖ តើរវាងក្រុមបាល់ទះក្រសួងមហាផ្ទៃ និងក្រុមសាលាខេត្តកំពង់ចាម មួយណាជាអ្នកលើកពាន?

19-06-2016 09:45

 (ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ២០១៦នេះ នៅវេលាម៉ោង២រសៀលតទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នឹងចាប់ផ្ដើមការប្រកួតផ្ដាច់ព្រ័ត្រ ជ្រើសក្រុមកាន់ពាន រង្វាន់បាល់ទះថ្នាក់ជាតិ Leo Cup 2016។ កុះភ្លេចចូលរួមទស្សនាទាំងអស់ ឲ្យបានច្រើនកុះករ ដើម្បីជាការលើកទឹកចិត្ដ ដល់កីឡាបាល់ទះ ពិសេស​ អ្នកគាំទ្រក្រុមកីឡា បាល់ទះនីមួយៗ។

សម្រាប់លទ្ធផលនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ក្រុមដែលឈ្នះឡើងផ្ដាច់ព្រ័ត្រ គឺក្រុមក្រសួងមហាផ្ទៃ ៣-០ កងពលធំអន្ដរាគមន៍លេខ៣ ​និងក្រុមវិសាខា ១-៣ សាលាខេត្ដកំពង់ចាម ។

សូមអញ្ជើញចូលរួមទស្សនាទាំងអស់នៅថ្ងៃនេះ ដើម្បីដឹងថាសមត្ថភាពក្រុម ដែលទទួលបានពានរង្វាន់បាល់ទះថ្នាក់ជាតិ Leo Cup 2016 នេះយ៉ាងណា ។

ព័ត៌មានលម្អិតសូមទៅកាន់គេហទំព័រ ៖http://www.leocupvolleyball.com/