Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ដឹកនាំមន្រ្តី ចូលគោរពវិញ្ញាណ​ក្ខន្ធ លោកព្រឹទ្ធាចារ្យ សាយ ភូថង

18-06-2016 14:55

(ភ្នំពេញ)៖ នៅក្នុងឱកាសកិច្ចប្រជុំនៃវេទិការបណ្តាប្រទេស កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម-ថៃ នាទីក្រុងបាងកក លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដឹកនាំមន្រ្តីមួយចំនួន ចូលរួមបំពាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព លោកព្រឹទ្ធាចារ្យ សាយ ភូថង  នៅវត្តខ្លងយ៉ៃ ស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ កាលពីម្សិលមិញ។

លោកទេសរដ្ឋមន្រ្តី បានសម្តែងការសោកស្តាយចំពោះ ការបាត់បង់ឥស្សរជនដ៏ឆ្នើមរបស់កម្ពុជា។ នៅក្នុងឱកាសនោះ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ក្រោមឱវាទក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារសព និងបានឧទ្ទិសបួងសួងដល់ វិញ្ញាណក្ខន្ធ លោកតា សាយ ភូថង បានទៅកាន់សុគតិភពជានិច្ចនិរន្តន៍ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ថា លោកតា សាយ ភូថង អតីតអនុប្រធានក្រុមប្រឹក្សារដ្ឋ (អនុប្រធានរដ្ឋ) ដែលធ្លាប់តស៊ូរំដោះ​ប្រទេសកម្ពុជា បានទទួលមរណភាព កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ០៥:០៦នាទីល្ងាច ក្នុងជន្មាយុ៩៦ឆ្នាំ ដោយរោគាពាទ៕