Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខណ្ឌសែនសុខ ចុះបង្ក្រាបទីតាំងចាក់កន្ទុយលេខ និងបៀរ ឃាត់មនុស្ស៧នាក់

17-06-2016 23:01

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌសែនសុខ ក្រោមការបញ្ជាផ្ទាល់ពីលោក ម៉ក់ ហុង អធិការនគរបាល នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានចុះទៅបង្ក្រាប់បើកល្បែងចាក់កន្ទុយលេខ និងលេងបៀរមួយកន្លែង ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ដោយឃាត់ខ្លួនជនសង្ស័យ៧នាក់។

មន្រ្តីនគរបាលបានបញ្ជាក់ថា នៅវេលាម៉ោង៤ កម្លាំងជំនាញរបស់អធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានចុះបង្ក្រាបទីតាំងប្រព្រឹត្តលេងល្បែងស៊ីសងខុសច្បាប់ (បៀរ និងកត់កន្ទុយលេខ) ស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ក្នុងនោះឃាត់ខ្លួនមនុស្សបាន ៧នាក់ ស្រី។

មនុស្សទាំង៧នាក់រួមមាន៖

១. រ៉ន ហួយ ភេទស្រី អាយុ ៣៩ឆ្នាំ
២. ជិន ស្រីមាស ភេទស្រី អាយុ ៣២ឆ្នាំ
៣. សេង ច្រឹប ភេទស្រី អាយុ ៥០ឆ្នាំ
៤. ឃុន សាវ៉ន ភេទស្រី អាយុ ៤១ឆ្នាំ
៥. ស៊ុន សុគន្ធ ភេទស្រី អាយុ ៥៨ឆ្នាំ
៦. ស៊ឹម ស្រីម៉ុម ភេទស្រី អាយុ ២៧ឆ្នាំ
៧. សុខ ស្រីខា ភេទស្រី អាយុ ៣០ឆ្នាំ។

ក្រោយឃាត់ខ្លួនកម្លាំងនគរបាលបានដកហូតបាន: បៀរចំនួន ៣ហូរកន្ទុយឆ្នោត និងក្រដាស់កត់កន្ទុយលេខមួយចំនួន, លុយចំនួន ៩០$​ និង ៤៧០.០០០រៀល៕