Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនុរក្សពន្ធនាគារព្រៃស នាំខ្លួនផ្កាយ២យោធាឧកញ៉ា ងិន មនោ មកកាន់តុលាការដើម្បីបន្តសាកសួរ រឿងចេញសែកអត់លុយ ជាង២លានដុល្លារអាមេរិក

16-06-2016 16:14

(ភ្នំពេញ)៖ អនុរក្សពន្ធនាគារព្រៃស នៅថ្ងៃទី១៦ មិថុនា ២០១៦ បាននាំខ្លួនអតីតផ្កាយពីរយោធា និងមានរមងារជាឧកញ៉ា ឈ្មោះ ងិន មនោ និងជានាយកក្រុមហ៊ុនមួយ ប្រគល់ជូនចៅក្រមស៊ើបសួរពាក់ពន្ធលើបណ្តឹងថ្មីមួយទៀត របស់លោកឧកញ៉ា សុខ ធី ក្នុងទឹកប្រាក់ប្រមាណជាង ២លានដុល្លារអាមេរិក។

សំណុំរឿងថ្មីនេះ ស្ថិតដៃលោក លី សុខលេង ចៅក្រមស៊ើបសួរសាលាដំបូង និងបានសាកសួរជនត្រូវចោទឧកញ៉ា ងិន មនោ ពេញមួយព្រឹកទើបចប់ និងបានឲ្យអនុរក្សពន្ធនាគារនាំលោក ងិន មនោ យកទៅឃុំបណ្តោះអាសន្តវិញ។ ហើយបើតាមព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញឲ្យដឹងថា ឧកញ៉ា ងិន មនោ ជាប់បណ្តឹងជាច្រើន និងពាក់ពន្ធប្រាក់វល់លានដុល្លារអាមេរិកឯណោះ។

គួរបញ្ជាក់ថា សមត្តកិច្ចនគរបាលព្រហ្មណ្ឌក្រសួងមហាផ្ទៃ វេលាម៉ោង២រសៀលថ្ងៃទី១២ នេះបានបញ្ជូនលោកផ្កាយពីរយោធា និងជាឧញ៉ាទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ។ សំណុំរឿងនេះបានស្ថិតនៅដៃលោក ហ៊ឹង ប៊ុនថន ព្រះអាជ្ញារងអមសាលាដំបូង ធ្វើការសាកសួរ និងក្រោយពីសាកសួរតំណាងអយ្យការ​ បានធ្វើការចោទប្រកាន់ជាផ្លូវកា រដាក់ជូនទៅខាងចៅក្រមហើយ។

សូមជំរាបថា នៅថ្ងៃទី១១ ខែមេសាកន្លងទៅ សមត្តកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនមន្ត្រីយោធាជាន់ខ្ពស់ និងមានងារជាឧកញ៉ាម្នាក់ ពាក់ពន្ធចេញមូលប្បទានប័ត្រអត់សាច់ប្រាក់។ មន្រ្តីនគរបាលព្រហ្មទណ្ឌក្រសួង បានបង្ហើបឲ្យដឹងថា ឧកញ៉ាដែលសមត្តកិច្ចឃាត់នោះឈ្មោះ ងិន មនោ មុខរបរជានាយកក្រុមហ៊ុនមួយ។ មន្រ្តីនគរបាលបន្តថា លោកឧកញ៉ា ងិន មនោ ត្រូវបានជនរងគ្រោះប្តឹងថា បានចេញសែកស្អុយលើទឹកប្រាក់​ ជាង១៦ម៉ឺនដុល្លារអាមរិក។ មិនតែប៉ុណ្ណោះលោកឧកញ៉ា ងិន មនោបានដើរបោកអ្នករកស៊ីដូចគ្នា និងបុគ្គលជាច្រើននាក់ទៀត រាប់សិបលានដុល្លារ។ លោកឧកញ៉ា ងិន មនោ ប្រឈមនិងការបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បបន្តនិតិវិធីទៀតផង៕