Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បញ្ឈប់ការប្រើគ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា៖ បង្ក្រាប១៩ករណី ឃាត់ខ្លួន៥៥នាក់

18-11-2022 17:22

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៩ករណី ក្នុងនោះករណីប្រើប្រាស់៤ករណី, រក្សាទុក៧ករណី និងជួញដូរ៨ករណី ដោយឃាត់ខ្លួនជនសង្ស័យ៥៥នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៥,៥៨៦ករណី ឃាត់មនុស្ស ១៣,០៧៤នាក់ (ស្រី៨១៩នាក់)៕