Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីន

10-11-2022 18:44

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) ប្រធានាធិបតីហ្វីលីពីន បានជួបសម្តែងការគួរសម និងពិភាក្សការងារ នៅវិមានសន្តិភាព។

សូមបញ្ជាក់ថា លោក ប្រធានាធិបតីហ្វីលីពីន បានអញ្ជើញមកដល់ប្រទេសកម្ពុជា កាលពីព្រលប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕