Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញជំនួបពិភាក្សា អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ (Video inside)

10-11-2022 18:22

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញជំនួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ។

ក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ លើគ្រប់វិស័យដែលកំពុងមាន នៅពេលបច្ចុប្បន្ន រវាងប្រទេសទាំងពីរ ដែលឈរលើស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងការជឿជាក់គ្នាទៅវិញទៅមក នៅក្នុងជំនួបទ្វេភាគី នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។

នាយករដ្ឋមន្រ្តីទាំងពីរ បានសម្តែងការពេញចិត្ត ចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានឯកភាពគ្នាក្នុងការពង្រីក និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងដ៏ជិតស្និទ្ធនេះ៕

ខាងក្រោនេះ ជាសេចក្តីប្រកាសព័ត៌មាន ជុំវិញជំនួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ៖