TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនអ្នកឆ្លងជំងឺកូវីដ១៩ទេ ៧ថ្ងៃជាប់គ្នាដែលកម្ពុជាគ្មានអ្នកឆ្លងថ្មី ខណៈអ្នកជាសះស្បើយ២នាក់ (Video inside)
27-10-2022 11:20
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានអ្នកឆ្លងកូវីដ១៩នោះទេ និងជាសះស្បើយចំនួន២នាក់។ រយៈពេល៧ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជាមិនមានអ្នកឆ្លងកូវីដ១៩។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៧,៩៧៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,៩១៦នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕