ក្រុមញៀនល្បែងជល់មាន់ជិត២០នាក់ នាំគ្នារត់ព្រាត ពេលឃើញកម្លាំងសមត្ថកិច្ច ស្រុកបាកាន ចុះបង្ក្រាប
11-06-2016 14:05
(ពោធិ៍សាត់)៖ ក្រុមញៀនល្បែងជល់មាន់ជិត២០នាក់ នាំគ្នារត់ព្រោងព្រាត ខណៈកំពុងលេងល្បែងជល់មាន់ យ៉ាងគគ្រឹកគគ្រេង ហើយត្រូវបានកម្លាំងអាវុធហត្ថស្រុកបាកាន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍តាលោ ចុះបង្ក្រាបនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិព្រៃគោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក នាង វុធ អធិការនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងព្រឹកនេះថា ក្នុងកិច្ចសហការបង្ក្រាបនេះ ជាលទ្ធផលកម្លាំងសមត្ថកិច្ចដកហូតបាន មាន់គក២ក្បាល ទ្រុងគ្រុងមាន់២ទ្រុង និងម៉ូតូ៥គ្រឿង។ លោកអធិការបន្តថា ទីតាំងដែលតែងតែលបលួចលេងល្បែងជល់មាន់យ៉ាងគគ្រឹកគគ្រេង ស្ទើររៀងរាល់ថ្ងៃនេះ កម្លាំងបង្រ្កាបបានតែវត្ថុតាង រីឯក្រុមញៀនល្បែងទាំងនោះ បានរត់គេចខ្លួនបាត់ស្រមោល៕