Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសុខាភិបាល ព្រមានចាត់វិធានការកន្លែងផ្តល់សេ​វាកម្ម ទាំងរដ្ឋ និងឯកជន មិនគោរពតាមសារាចរណែនាំរបស់ក្រសួង

10-06-2016 15:16

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ជាធរមាន ទៅដល់កន្លែងផ្តល់សេវា ទាំងរដ្ឋ និងឯកជន មិនបានយកចិត្តទុកដាក់ ក្នុងការអនុវត្ត និងគោរពតាមសារាចរណែនាំស្តីពី ការចេញវេជ្ជបញ្ជា និងលទ្ធផលពីមន្ទីរពិសោធន៍ រឺសេវាអមវេជ្ជសាស្រ្ត។

ក្រសួងសុខាភិបាល បានចេញសារាចរណែនាំ ស្តីពីការចេញវេជ្ជបញ្ជា និងលទ្ធផលពីមន្ទីរពិសោធន៍ រឺសេវាអមវេជ្ជសាស្រ្ត ដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ទាំងក្នុងសេវាសាធារណៈ និងឯកជនចំនួន៨ចំណុច។

ក្រសួងបានបញ្ជាក់ថា សារាចរណែនាំរបស់ក្រសួង មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខាតទៅហើយ ក្រសួងទុកពេលវេលាជូនចំនួន៣ខែ ដើម្បីឲ្យសេវានីមួយៗ ទាំងរដ្ឋ និងឯកជន រៀបចំការអនុវត្តនៅតាមទីកន្លែងផ្តល់សេវាសុខាភិបាល។

ក្រសួងសុខាភិបាល បានចេញសារាចរនេះក្រោយពីសង្កេតឃើញថា មានអ្នកក្របកវិជ្ជាជីវៈពេទ្យមួយចំនួន មិនបានអនុវត្តការងារ ស្តីពីការចេញវេជ្ជបញ្ជា និងលទ្ធផលពីមន្ទីរពិសោធន៍ រឺសេវាអមវេជ្ជសាស្រ្ត ត្រឹមត្រូវតាមការកំណត់របស់ក្រសួង។

ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុង នៃសារាចរណែនាំរបស់ក្រសួងសុខាភិបាល៖