Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចាប់ជនជាតិវៀតណាម៧នាក់ ឆ្លងដែនខុសច្បាប់ ចូលមកនេសាទត្រីក្នុងទឹកដីខេត្តស្វាយរៀង

19-10-2022 12:09

(ស្វាយរៀង)៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ បានឃាត់ជនជាតិវៀតណាមលួចឆ្លងដែនមកនេសាទត្រី (ដាក់មង) នៅក្នុងទឹកព្រែកស្ថិតនៅភូមិពោធិតារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ គិតពីព្រំដែនវៀតណាម មកដល់ទីតាំងចំងាយប្រហែល ៨,០០០ម៉ែត្រ ក្រោយទទួលបានព័ត៌មានពីប្រជាការពារភូមិ។

នគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ កម្លាំងប៉ុស្តិ៍នគរបាល ច្រកទ្វារតំបន់ស្រែបារាំង និងកម្លាំងប្រជាការពារ បានចេញប្រតិបត្តិការបង្ក្រាបករណីប្រជាពលរដ្ឋវៀតណាម ឆ្លងដែនដោយខុសច្បាប់ចូលមកនេសាទ ក្នុងទឹកដីកម្ពុជា បានចំនួន ០៧នាក់ (ស្រី០៣នាក់) និងបានដកហូតវត្ថុតាងរួមមាន៖ ទូកម៉ាស៉ីនចំនួន ០៤ គ្រឿង (ទូកជ័រចំនួន៣ គ្រឿង ទូកឈើចំនួន១ គ្រឿង) និង ឧបករណ៍នេសាទ (មង) ចំនួន ៤២ដៃ។

បច្ចុប្បន្ន វត្ថុតាងត្រូវបានដកហូតរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ រីឯជនល្មើសជនជាតិវៀតណាមទាំង ០៧នាក់ បានធ្វើកិច្ចសន្យាអប់រំ និងប្រគល់ជូនមន្ត្រីជលផលខេត្ត ធ្វើការផាកពិន័យតាមច្បាប់៕