ឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ត្រូវបានតែងតាំងជាស្នងការថ្មីខេត្តរតនគិរី ជំនួសឧត្តមសេនីយ៍ទោ យិន ចំណាន ដែលចូលនិវត្តន៍, ពិធីប្រកាសផ្លូវការនឹងធ្វើឡើងនៅព្រឹកស្អែក
17-10-2022 18:35
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ត្រូវបានតែងតាំងជាស្នងការថ្មីនគរបាលខេត្តរតនគិរី ជំនួសលោកឧត្តមសេនីយ៍ទោ យិន ចំណាន ដែលត្រូវចូលនិវត្ដន៍។
ពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ស្អែកនេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
សូមជម្រាបថា មុនចូលកាន់តំណែងជាស្នងការនគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព កាន់តំណែងជា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ នៃស្នងការនគរបាលខេត្តរតនគិរី៕