Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតមន្រ្តីភូមិបាលក្រុងសិរីសោភ័ណ ដុតផ្ទះខ្លួនឯងឆេះអស់ ទាំង​គ្មានមូលហេតុ​, សមត្ថកិច្ច​ឃាត់ខ្លួនបណ្តោះអាសន្ន

09-06-2016 16:12

(បន្ទាយមានជ័យ)៖ អតីតមន្រ្តីបំរើការងារ ក្នុងអង្គភាពភូមិបាលក្រុងសិរីសោភ័ណម្នាក់ បានយកភ្លើងដុតផ្ទះខ្លួនឯងឆេះអស់ ទាំងមិនដឹងមូលហេតុ ខណៈរស់នៅលើផ្ទះម្នាក់តែម្នាក់ឯង ចំណែកប្រពន្ធកូនរត់ចោល ជាង៣ឆ្នាំមកហើយ។

ហេតុការណ៍នេះ កើតឡើង៨៖៣០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ច​មូលដ្ឋានបានឲ្យដឹថា​ បុរសដុតផ្ទះខ្លួនឯងនេះ មានឈ្មោះ រិះ សាម៉ុន អាយុ៥០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ​ខាងលើនេះ​ ពីមូលហេតុអីបាន​យកភ្លើង​ដុតផ្ទះខ្លួនឯង ធ្វើទ្រព្យសម្បត្តិខូចខាត់ស្ទើរទាំងស្រុង​។

បច្ចុប្បន្ន​នេះ សមត្ថកិច្ច​ចុះទៅឃាត់ខ្លួនបុរសដុតផ្ទះខ្លួនឯងនោះ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ក្រុងដើម្បីយកមកសួរនាំនៅឡើយទេ៕