Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វាយប្រហារដោយគ្រាប់បែក នៅកណ្ដាលទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគី, ស្លាប់ និងរបួសជិត ១០នាក់

07-06-2016 14:10

(អ៉ីស្តង់ប៊ុល)៖ យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតបានរងរបួស នៅក្នុងករណីវាយប្រហារ​ដោយគ្រាប់បែក មកលើរថយន្តប៉ូលិសនៅកណ្ដាលទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគី នេះបើយោងតាមការចេញផ្សាយ​របស់ Reuters នៅមុននេះបន្តិច។

ទូរទស្សន៍ក្នុងស្រុកបានផ្សាយថា មានករណីវាយប្រហារដោយគ្រាប់បែកមួយមកលើរថយន្តប៉ូលិសនៅក្នុងតំបន់ Vezneciler ស្ថិតនៅកណ្ដាលទីក្រុងអ៉ីស្តង់ប៊ុល ជាទីកន្លែងដែលសម្បូរដោយសកលវិទ្យាល័យ និង​តំបន់ទេសចរណ៍ ជាពិសេសគឺការវាយប្រហារនេះ បានធ្វើឡើងនៅពេលព្រឹក ជាម៉ោង​ដែលមមាញឹក។

គួរបញ្ជាក់ផងដែរថា ករណីវាយប្រហារនេះ គេនៅមិនទាន់ដឹងច្បាស់ថា ជាទង្វើរបស់ក្រុមណានោះទេ ប៉ុន្តែអាជ្ញាធរ​អ៉ីស្តង់ប៊ុល បានសន្និដ្ឋានជាជំហានដំបូងថា អាចជាទង្វើរបស់ក្រុមសកម្មប្រយុទ្ធឃើដ៕