មន្ទីរបញ្ចកោណ និង BlackBerry ចុះកិច្ចព្រមព្រៀងរយៈពេល១ឆ្នាំ ក្នុងការផ្ដល់សេវាសន្ដិសុខ
07-06-2016 13:48
(អាមេរិក)៖ ក្រុមហ៊ុនផលិតទូរស័ព្ទដៃកាណាដា BlackBerry បានប្រកាសឲ្យដឹងថា ខ្លួនបានចុះកិច្ចព្រមព្រៀងរយៈពេលមួយឆ្នាំក្នុងការ ផ្ដល់សេវាសន្ដិសុខដល់មន្ទីរបញ្ចកោណ ប៉ុន្តែមិនបានលាតត្រដាងឲ្យដឹងពីទំហំនៃទឹកប្រាក់ឡើយ នេះបើយោងតាមការចេញផ្សាយ នៅលើប្លក់របស់ក្រុមហ៊ុន BlackBerry។
នៅក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា ក្រុមហ៊ុន BlackBerry នឹងផ្ដល់សេវាកម្មសន្ដិសុខដល់ទីភ្នាក់ងារការពារកងទ័ពរបស់មន្ទីរបញ្ចកោណ ដោយផ្ដោតសំខាន់លើការជួនដំណឹងដល់ភ្នាក់ងារទាំងក្នុង (Alerts) និងក្រៅ ជាពិសេសគឺដំណឹងសង្គ្រោះបន្ទាន់ (Emergency Notifications) ដែល System មួយនេះគឺ BlackBerry ជាអ្នកបង្កើត និងផ្ដល់ឲ្យមន្ទីរបញ្ចកោណ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន BlackBerry ហាក់ដូចជាបរាជ័យលើទីផ្សារស្មាតហ្វូន ប៉ុន្តែសម្រាប់ប្រព័ន្ធសុវត្ថិភាពនោះ គឺត្រូវបានគេ ទទួលស្គាល់យ៉ាងខ្លាំង ជាពិសេសគឺមន្ទីរពញ្ចកោណនេះតែម្ដង ហើយសូម្បីតែប្រធានាធិបតីសហរដ្ឋអាមេរិក លោកប៉ារ៉ាក់ អូបាម៉ា ក៏ភ្នាក់ងារ FBI កំណត់ឲ្យប្រើទូរស័ព្ទដៃ BlackBerry ដែរ ព្រោះវាមានសុវត្ថិភាព ហើយក្នុងនោះ មន្ទីរជាន់ខ្ពស់អាមេរិកមួយចំនួនក៏ តម្រូវឲ្យប្រើ BlackBerry ដែរ៕