Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ហ៊ីលឡារី គ្លីនតុន ខ្វះតែបន្តិចប៉ុណ្ណោះ នឹងគ្រប់សំឡេងក្លាយជាបេក្ខភាពតែមួយគត់ របស់បក្សប្រជាធិបតេយ្យ

07-06-2016 12:32

(វ៉ាស៊ីនតោន)៖ ទីបំផុតលោកស្រី ហ៊ីលឡារី គ្លីនតុន ស្ទើរតែជិះសេះព្រលែងដៃទៅហើយ បន្ទាប់ពីទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ក្នុងការឈានទៅក្លាយជាបេក្ខភាពប្រធានាធិបតីតែមួយគត់ ប្រចាំគណបក្សប្រជាធិបតេយ្យ ដើម្បីត្រៀមទៅធ្វើការបោះឆ្នោតសកល ជ្រើសរើសប្រធានាធិបតីអាមេរិកនៅ ខែវិច្ឆិកាខាងមុខនេះ ជាមួយនឹងលោក ដូណាល់ ត្រាំភ៍ មកពីគណបក្សសាធារណរដ្ឋ។ នេះបើតាមការ ចេញផ្សាយមុននេះបន្តិចដោយ Channel News Asia នារសៀលថ្ងៃអង្គារ ទី០៧ ខែមិថុនាឆ្នាំ២០១៦។

ទោះបីជាក្តីសង្ឃឹមថា ហាក់កាន់តែតិចតួចមែនទែនសម្រាប់លោក Bernie Sanders ក៏លោកបានបញ្ជាក់ ថានឹងធ្វើការប្រយុទ្ធដល់ទីបំផុត នៅក្នុងគណបក្សប្រជាធិបតេយ្យមួយនេះ។ លោកថា គ្រប់គ្នាមិនត្រូវរាប់សំឡេងគាំទ្រថា បានទៅលើនរណាម្នាក់ មុនការដែលពួកគេធ្វើការសម្រេចចិត្តជាផ្លូវការ នៅពេលសមាជគណបក្សប្រជាធិបតេយ្យ ដែលនឹងត្រូវប្រារព្ធឡើងនៅអំឡុងខែកក្កដានោះឡើយ។

គួរបញ្ជាក់ថា អតីតរដ្ឋមន្ត្រីការបរទេសក្នុងអណត្តិទីមួយរបស់ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា លោកស្រី គ្លីនតុន បានទទួលសំឡេងគាំទ្រពីអ្នកតំណាង ២,៣៨៩សំឡេងហើយ ដែលវាល្មមគ្រប់គ្រាន់ អាចនាំឲ្យគេសន្មត់យ៉ាងច្បាស់ថា លោកស្រីនឹងក្លាយជាបេក្ខភាពតែមួយគត់ ក្រោយពីបានឈ្នះលោក Puerto Rico ក្នុងការបោះឆ្នោតនាថ្ងៃចន្ទ។ នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលមាន ស្ត្រីជាអ្នកនាំមុខសំឡេងគាំទ្រ ឈានទៅរកការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអណត្តិថ្មី៕