គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០៦ ខែមិថុនាម្សិលមិញ ឆក់យកជីវិតប្រជាពលរដ្ឋ៥នាក់ និងរបួស៣០នាក់
07-06-2016 07:09
(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៥លើក (យប់១០លើក) បណ្តាលឲ្យមនុស្សស្លាប់៥នាក់ រងរបួសធ្ងន់១៩នាក់ និងរបួសស្រាល១១នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន២៧គ្រឿង រួមមានម៉ូតូចំនួន១៨គ្រឿង, រថយន្តធុនតូច៧, រថយន្តធុនធំ១គ្រឿង, ថ្មើរជើង១នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៩លើក, មិនគោរពសិទ្ធិ៣លើក, ស្រវឹង១លើក, មិនប្រកាន់ស្តាំ២លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍២៣នាក់ (យប់១៤នាក់ )។
នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន២,៨៦៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១,២៥៧គ្រឿង និងពិន័យសរុប១,៦០៨គ្រឿង៕