Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អត្រានាំចូលរថយន្តរបស់វៀតណាម កើនឡើងដ៏គួរឲ្យភ្ញាក់ផ្អើល

06-06-2016 15:23

(ហាណូយ)៖ ប្រទេសវៀតណាម បានចំណាយ ១៩៥លានដុល្លារអាមេរិក ក្នុងការនាំចូលរថយន្ត ១២,០០០គ្រឿង គិតតែក្នុងខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះប៉ុណ្ណោះ ដោយចំនួននេះ បានកើនឡើង ៣៣ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៥។ នេះបើតាមការចេញផ្សាយ នៅមុនននេះ បន្តិចដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០១៦។

គិតនៅក្នុងរយៈពេល ៥ខែដើមឆ្នាំ២០១៦នេះ រថយន្តសរុប ៤១,០០០គ្រឿងហើយ ត្រូវបាននាំចូលមកដល់វៀតណាមរួចរាល់ តាមកិច្ចសន្យា ដែលមានតម្លៃស្មើនឹង ៩២៧លានដុល្លារអាមេរិក។ ការកើនឡើងយ៉ាងគំហុកបែបនេះ ក៏ព្រោះតែរដ្ឋាភិបាលជិតនឹងធ្វើការតម្លើងថ្លៃពន្ធនាំចូលរថយន្តជាផ្លូវការហើយ ដែលអាចមានកម្រិតអតិបរមាខ្ពស់បំផុតដល់ទៅ ១៣០-១៥០ភាគរយឯណោះ ដែលពីមុនមាន ត្រឹមតែពី ៥៥ ទៅ ៩០ភាគរយតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការអនុវត្តពន្ធរថយន្តថ្មី នឹងធ្វើឡើងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០១៦៕