Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកគ្រូ អ្នកគ្រូ តាមសាលាមួយចំនួន នៅខណ្ឌពោធិ៍សែនជ័យ នៅតែបន្តយកលុយពីសិស្ស ទោះបីមន្ទីរអប់រំប្រកាសមិនឱ្យយក

03-06-2016 16:51

(ភ្នំពេញ)៖ ឪពុកម្ដាយ និងអាណាព្យាបាលរបស់សិស្ស បានបន្ដការរិះគន់ថា លោកគ្រូ អ្នកគ្រូ ដែលបង្រៀននៅបឋមសិក្សាមួយចំនួន ក្នុងខណ្ឌពោធិ៍សែនជ័យ នៅតែបន្តយកលុយពីសិស្ស បើទោបីជាមន្ទីរអប់រំ បានចេញសេចក្ដីប្រកាសមិនឱ្យយកលុយក៏ដោយ។

សាលាបឋមសិក្សាដែលនៅតែបន្ដយកពីសិស្សនោះរួមមាន សាលាបឋមសិក្សាជម្ពូវ័ន សាលាបឋមសិក្សាទួលកី សាលាបឋមសិក្សា ព្រៃស្ពឺ សាលាបឋមសិក្សាអូឌឹម សាលាបឋមសិក្សាកន្ទោក សាលាបឋមសិក្សាត្រពាំងក្រសាំង និងសាលាបមឋសិក្សាមួយចំនួនទៀត ក្នុងខណ្ឌពោធិ៍សែនជ័យ សុទ្ធសឹងយកលុយថ្លៃសាលាពីសិស្សានុសិស្ស ក្នុងមួយថ្ងៃ៥០០រៀល សិស្សខ្លះត្រូវបង់ជាខែ ក្នុងមួយខែ ២ម៉ឺនរៀល ឬត្រូវបង់យ៉ាងតិច៣០០រៀល។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ សាលាបឋមសិក្សាគោបញ្ជាន់ ក៏ត្រូវបានឪពុកម្ដាយ រិះគន់ពីបញ្ហាយកលុយពីសិស្សនេះដែរ។ ក្រោយមកនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ លោកនាយកសាលាបានធ្វើការប្រជុំជាបន្ទាន់មួយ ដោយកំណត់ឱ្យ លោកគ្រូ-អ្នកគ្រូ ទាំងអស់បញ្ឈប់រាល់ការប្រមូលលុយ ពីសិស្សទាំងស្រុង៕