Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាល ចុះបង្ក្រាបករណីគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ៣នាក់ និងដកហូតថ្នាំ៤កញ្ចប់ នៅស្រុកក្រគរ

03-06-2016 15:43

(ពោធិ៍សាត់)៖ កម្លាំងនគរបាលប៉ុស្តិ៍ត្នោតជុំ សហការជាមួយកម្លាំងនគរបាលខេត្ត ដឹកនាំព្រះរាជអាជ្ញារងលោក ឆាយ ហុង បានចុះទៅ ឆែកឆេរលំនៅដ្ឋានឈ្មោះ ខិន សុធី និងឈ្មោះ ធី ហេង ស្ថិតនៅចំណុចភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រកមុខ សញ្ញាចោរកម្ម និងជនចែកចាយគ្រឿងញៀន៣នាក់ ព្រមទាំងដកហូតថ្នាំចំនួន៤កញ្ចប់។

លោកឧត្តមសេនីយ៍ត្រី រស់ ប៊ុនណាន ស្នងការរងខេត្តពោធិ៍សាត់ បានឲ្យដឹងថា កម្លាំងនគរបាលរបស់លោក បានរកឃើញម៉ាទឹកកក ចំនួន៤កញ្ចប់តូច និងដាវ កាបិតត្នោត ដំបង និងសម្ភារសំរាប់ប្រើប្រាស់ជក់គ្រឿងញៀនមួយចំនួនទៀត។

ជនសង្ស័យទាំង៣នាក់ទី១ឈ្មោះ ឃិន សុធី ភេទប្រុស អាយុ៣០ឆ្នាំម្ចាស់ផ្ទះ ទី២ឈ្មោះ ធីហេង ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅក្រុង ពោធិ៍សាត់ និងទី៣ឈ្មោះ ស៊ន សីហា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅក្រុងពោធិ៍សាត់។ វត្ថុតាងនិងជនសង្ស័យទាំងនេះត្រូវបាន នាំយកមកអធិការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕