Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក លឹម គានហោ ចុះទៅជួយអន្តរាគមន៍ជាបន្ទាន់ ក្រោយច្រាំងទន្លេនៅស្រុកលើកដែក កំពុងស្រុតចុះយ៉ាងខ្លាំង

02-06-2016 15:10

(កណ្តាល)៖ បន្ទាប់ពីបានចុះពិនិត្យការដ្ឋានស្តារព្រែក នៅក្នុងឃុំពោធិ៍ពាមរាំង និងឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល និងដោះស្រាយសំណូមពរ របស់ប្រជាពលរដ្ឋរួចមកលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តចុះពិនិត្យច្រាំងទន្លេនៅចំណុចភូមិបឹងលើ ឃុំខ្ពបអាទាវ និងជួយអន្តរាគមន៍ជាបន្ទាន់ ដោយសារមានការរអិលស្រុតចុះជាបន្តបន្ទាប់ និងកំពុងគំរាមកំហែងដល់ផ្លូវលេខ១៤។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានប្រាប់អង្គភាព Fresh News ថា «ចំពោះមុខស្ថានភាពនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចាត់តាំងអ្នកបច្ចេកទេសចំនួន២ ក្រុម៖ទី១ ក្រុមបច្ចេកទេសសាងសង់ ត្រូវចុះសាងសង់ជាបន្ទាន់ នូវរបាំងការពារជាបណ្តោះអាសន្ន ព្រោះថា បើមិនមានវិធានការទេ នៅរដូវវស្សានេះ ច្រាំងទន្លេនឹងបន្តបាក់ ហើយឈានទៅប៉ះពាល់ដល់ផ្លូវលេខ១៤ និងក្រុមបច្ចេកទេសទី២ គឺក្រុមសិក្សា ដើម្បីចុះសិក្សាជាបន្ទាន់ អំពីបាតុភូតជលសាស្ត្រ ដែលបណ្តាលឱ្យបាក់ច្រាំងទន្លេ និងសិក្សាលំអិតទៅលើលក្ខណៈបច្ចេទេស ដើម្បីឈានទៅសាងសង់ឱ្យបានគត់មត់យូរអង្វែង»