Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន​ សែន៖ កម្ពុជាត្រូវពង្រឹងនយោបាយការទូត និងទំនាក់ទំនងជាមួយ ប្រទេសលើពិភពលោក

01-06-2016 16:58

(ភ្នំពេញ)៖ បន្ទាប់ពីបើកវេទិកាសេដ្ឋកិច្ច ពិភពលោកស្តីពីអាស៊ាន នៅប្រទេសម៉ាឡេស៊ី សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាត្រូវពង្រឹងនយោបាយការទូត និងទំនាក់ទំនងជាមួយបណ្តាប្រទេស លើពិភពលោក ជាពិសេសប្រទេសដែលកំពុងរីកចំរើន ផ្នែកសេដ្ឋកិច្ច ។

សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី០១​ ខែមិថុនា​ ឆ្នាំ២០១៦នេះ  បានចូលរួមបើកជាផ្លូវការនៃវេទិកា សេដ្ឋកិច្ចស្តីពីអាស៊ាន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានប្រមុខដឹកនាំ តំណាងប្រទេស តំណាងក្រុមហ៊នពាណិជ្ជករ និងតំណាងអង្គការជាតិ និងអន្តរជាតិជាច្រើនរយនាក់ ចូលរួម។

នៅលើបណ្តាញសង្គម Facebook នៅល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «ច្បាស់ណាស់កម្ពុជាត្រូវតែ ពង្រឹងនយោបាយការទូត និងទំនាក់ទំនងសហប្រតិបត្តិការ ជាមួយប្រទេសក្នុងពិភពលោក ជាពិសេសប្រទេសដែលកំពុងរីកចម្រើន ផ្នែកសេដ្ឋកិច្ច។ នៅពេលដែលប្រទេសយើង មានទំនាក់ទំនងល្អជាមួយពិភពលោក គឺកម្ពុជាកាន់តែមានឱកាសច្រើនឡើងក្នុងការ កសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន»។

វេទិការសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន លើកទី២៥ ត្រូវបានរៀបចំឡើង នៅប្រទេសម៉ាឡេស៊ី រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១-២ មិថុនានេះ។ វេទិកានេះ នឹងផ្តល់ឱកាសឱ្យសហគមន៍អន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់ ជាពិសេសក្នុងការស្វែងយល់អំពីសក្តានុពល នានារបស់កម្ពុជាដែលទាក់ទាញពាណិជ្ជករ និងវិនិយោគិនមកបណ្តាក់ទុន ដែលផ្តល់ការងារ និងប្រាក់ចំណូលយ៉ាងច្រើនដល់ ប្រជាពលរដ្ឋ ព្រមទាំងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕