Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

៥ខែដើមឆ្នាំ ការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបានចំណូល ជិត២៨លានដុល្លារ

01-06-2016 12:54

(សៀមរាប)៖ បើតាមសេចក្ដីប្រកាស់ព័ត៌មាន របស់គ្រឹះស្ថានអង្គរដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃនេះបានបង្ហាញថា ចំនួនភ្ញៀវទេសចរបរទេស ដែលបានទិញប័ណ្ឌចូលទស្សនា​រមណីយដ្ឋានអង្គរ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៦នេះ មានចំនួនសរុប ៩៧២,៧៥៣នាក់ ថយចុះ០,២៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៥ និងទទួលបានប្រាក់ចំណូល​សរុបចំនួន ២៧,៩៧៣,៨៨០ដុល្លារក គឺកើនឡើង ១,២៧% បើប្រៀបធៀបនឹងរយៈពេលប្រាំខែដូចគ្នា កាលពីឆ្នាំ២០១៥កន្លងទៅ។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ភ្ញៀវទេសចរបរទេស ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ សម្រាប់ខែឧសភា ឆ្នាំ២០១៦ មានចំនួន១២៥,១៩៩នាក់ គឺមានការថយចុះ១.៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥។ ចំណូលដែលទទួលបានពីការលក់ សំបុត្រជូនភ្ញៀវ គឺមានចំនួន ៣,៤៧៣,៧២០ដុល្លារអាមេរិក មានការថយ០,១១% បើប្រៀបធៀប ទៅនឹងខែឧសភា ឆ្នាំ២០១៥៕