Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្ត Land Rover របស់អង់គ្លេសលក់ដាច់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ បានជាងកន្លះលានគ្រឿង

01-06-2016 09:31

(ឡុងដ៍)៖ រថយន្តទំនើប និងជាក្រុមហ៊ុនធំបំផុតរបស់ចក្រភពអង់គ្លេស Jaguar Land Rover (JLR) បានបំបែកកំណត់ត្រារបស់ខ្លួន ដោយលក់បានចំនួន ៥២១,៥៧១គ្រឿងនៅឆ្នាំ ២០១៥ កើនឡើង ១៣ភាគរយលើសកាលពីឆ្នាំ ២០១៤។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០១៦។

នាយកប្រតិបត្តិការរបស់JLR លោក Dr Ralf Speth បានថ្លែងដូច្នេះថា «JLR បានផលិត និងលក់ រថយន្តអស់ជាច្រើនគ្រឿងមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ។ យើងឥឡូវនេះ គឺជាក្រុមហ៊ុនផលិតរថយន្ត ធំជាងគេបំផុតរបស់ចក្រភពអង់គ្លេស ហើយរថយន្តរបស់យើង ក៏បានទទួលជ័យលាភី ១៤០លើក ទៅហើយដែរ លើការផលិត ច្នៃម៉ូដ និង បច្ចេកវិទ្យា»។

គួរបញ្ជាក់ថា អំឡុងពេលនៃការទទួលបានជោគជ័យដ៏ធំធេងនេះ JLR កំពុងតែធ្វើការអភិវឌ្ឍរថយន្ត ម៉ូឌែលថ្មីដូចជា Discovery Sport, Jaguar XE និង X, និងរថយន្តទំនើបជាច្រើនទៀត ដែលកំពុង​ត្រូវ ប៉ាន់ទីផ្សារ។ គំរោងបន្ថែមទៀតនេះ JLR គ្រោងវិនិយោគក្នុងទឹកប្រាក់ ៥,៤៩ពាន់លានដុល្លារ ចាប់ពីឆ្នាំ ២០១៦ ដល់ ២០១៧ ខាងមុខ៕