Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេច ហេង សំរិន កំពុងជួប រដ្ឋមន្រ្តីការពារជាតិវៀតណាម នៅរដ្ឋសភា

31-05-2016 17:27

(ភ្នំពេញ)៖ នៅម៉ោង​ជាង ៥ល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា កំពុងជួបពិភាក្សា ជាមួយលោកនាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស (NGO Xuan Lich) រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងគណៈប្រតិភូ ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា។

រដ្ឋមន្រ្តីការពារជាតិរបស់វៀតណាម ដែលទើបឡើងកាន់តំណែង លោក ង៉ូ ស៊ុនលេច (Ngo Xuan Lich) បានមកដល់ប្រទេសកម្ពុជានៅព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ ដើម្បីបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា
រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦។

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា ក្នុងដំណើរទស្សនកិច្ចនេះ លោក ង៉ូ ស៊ុនលេច នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជួបសម្តែងការគូរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជួបជាមួយឧបនាយករដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្រ្តី ក្រសួងការពារជាតិកម្ពុជា៕