Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជម្រើសជាតិកម្ពុជា ចេញទៅតតាំងជាមួយចិនតៃប៉ិ ម៉ោង១២៖៤០ថ្ងៃត្រង់នេះ

31-05-2016 08:21

(ភ្នំពេញ)៖ យោងតាមសម្ដីមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា នាវេលាម៉ោង១២ថ្ងៃត្រង់នេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរតាមយន្ដហោះឆ្ពោះទៅទឹកដី នៃកោះតៃវ៉ាន់ ដើម្បីជួបប្រកួតជាមួយក្រុមម្ចាស់ផ្ទះចិនតៃប៉ិ នៅក្នុងជំនួបជម្រុះពានរង្វាន់ AFC Asian Cup 2019 នៅទីនោះ។

គួរបញ្ជាក់ថា នេះជាជំនួបជើងទី១ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមម្ចាស់ផ្ទះចិនតៃប៉ិ ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០២ ខែមិថុនាសប្ដាហ៍នេះ ខណៈការប្រកួតជើងទី២ នឹងត្រូវឡើងនៅលើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញវិញម្ដង នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ខាងមុខ។

មុននឹងចេញដំណើរថ្ងៃនេះ ក្រុមជម្រើសជាតិកម្ពុជា បានធ្វើការប្រមូលផ្ដុំហ្វឹកហាត់មួយរយៈមកហើយ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Lee Tae Hoon ហើយថែមទាំងបានឆ្លងកាត់ការប្រកួតមិត្តភាព ២លើកទៀតផង ក្នុងនោះប្រកួតស្មើក្លិបក្នុងស្រុកព្រះខ័នរាជស្វាយរៀង ០-០ ម្ដង និងប្រកួតឈ្នះលក្ខណៈមិត្តភាពអន្ដរជាតិ លើក្រុមភ្ញៀវទីម័រខាងកើត ២-០ កាលពីចុងសប្ដាហ៍កន្លងទៅម្ដង៕