Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសថាមិនឱនក្បាលចំពោះ កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងឡើយ

27-05-2016 15:27

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ បានប្រកាសក្តែងៗថា ប្រទេសរបស់លោកស្រី នឹងមិនឱនលំទោស ចំពោះការគំរាមកំហែងដោយកម្មវិធីនុយក្លេអ៊ែរ ពីសំណាក់ប្រទេសកូរ៉េខាងជើងនោះឡើយ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០១៦។

ការថ្លែងរបស់លោកស្រី ផាក ខាងលើនេះបានធ្វើឡើងនៅក្នុងបទសម្ភាសន៍វីដេអូអនឡាញ ជាមួយនឹង ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ ហើយក្នុងនោះលោកស្រី បានបញ្ជាក់ច្បាស់ៗថា បើទោះបីជាកូរ៉េខាងជើង ធ្វើការគំរាមដោយអាវុធនុយក្លេអ៊ែរ ឬក៏ធ្វើតេស្តគ្រាប់នុយក្លេអ៊ែរ ប៉ុន្មានដងទៀតក៏ដោយក៏កូរ៉េខាងត្បូង មិនចុះចាញ់ ឬឱនក្បាលដាក់កូរ៉េខាងជើងនោះឡើយ។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងកាលពីដើមសប្តាហ៍នេះបាន ដាក់សំណើសុំជួបចរចាជាមួយនឹង កូរ៉េខាងត្បូងលើបញ្ហាមួយចំនួន ប៉ុន្តែសំណើនោះត្រូវបានកូរ៉េខាងត្បូងបដិសេធ។ គ្រប់គ្នានៅតែមាន ការសង្ស័យថាកូរ៉េខាងជើងនឹង អាចធ្វើតេស្តនុយក្លេអ៊ែរជាលើកទី ០៥ ក្នុងពេលណាមួយជាក់ជា មិនខាន៕