Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធិ គោរពអបអរសាទរ និងជូនពរឯកឧត្តម ឈួន ដារ៉ា ក្នុងឱកាសព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

28-07-2022 17:28

(ភ្នំពេញ)៖ ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម សូមសម្តែងនូវក្តីអំណរសាទរជាពន់ពេកជូនចំពោះឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសឯកឧត្តមត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធិ សូមគោរពជូនពរឯកឧត្តម ឈួន ដារ៉ា ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងសម្រេចជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកជួយដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចនូវឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។

ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធិ គោរពបួងសួងសូមឯកឧត្តម ឈួន ដារ៉ា និងភរិយា ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ ជួបតែសេចក្តីសុខមង្គល ប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕