មន្ត្រីនគរបាលនាយកដ្ឋាននគរបាលចរាចរណ៍ ចុះបណ្តុះបណ្តាលបច្ចេកទេស អនុវត្តច្បាប់បើកបរ ក្នុងស្ថានភាពស្រវឹង ដល់នគរបាលខេត្តព្រៃវែង
26-05-2016 10:35
(ព្រៃវែង)៖ ដោយមានការណែនាំពី លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ ទី ឡុង អនុប្រធាននាយកដ្ឋាន បានសហការជាមួយ អង្គការសម្ព័ន្ធអន្តរជាតិ ទប់ស្កាត់ផលប៉ះពាល់នៃគ្រឿងស្រវឹង ហៅកាត់ថា IARD ចុះបើកវគ្គបណ្តុះបណ្តាល ស្តីពីចច្ចេកទេសអនុវត្តច្បាប់ បើកបរក្នុងស្ថានភាពស្រវឹង ដល់មន្រ្តីនគរបាលចរាចរណ៍ ខេត្តព្រៃវែងចំនួន ៤៥នាក់។
វគ្គបណ្តុះបណ្តាលមានរយៈពេលពីរថ្ងៃ២៦ និងថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៦ ផ្តោតសំខាន់លើច្បាប់ និងបទដ្ឋានពាក់ព័ន្ធ ការប្រើប្រាស់ឧបករណ៍ និងការត្រួតពិនិត្យជាតិស្រវឹង លើអ្នកបើកបរ ការរៀបចំគោលដៅ និងការអប់រំអ្នកបើកបរអំពីផលប៉ះពាល់នៃគ្រឿងស្រវឹង និងការបើកបរ៕