ប្រធានាធិបតីអាមេរិក លោក អូបាម៉ា បានទៅដល់ជប៉ុនហើយ ក្រោយពេលបំពេញទស្សនកិច្ចនៅវៀតណាម
25-05-2016 19:41
(វ៉ាស៊ីនតោ)៖ ប្រធានាធិបតីសហរដ្ឋមអាមេរិក លោក បារ៉ាក់ អូបាម៉ា បានទៅដល់ប្រទេសជប៉ុនហើយ នៅយប់ថ្ងៃពុធនេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចអស់រយៈ ៣ថ្ងៃនៅលើទឹកដីវៀតណាម នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Washington Times ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា។
បន្ទាប់ពីទៅដល់ប្រទេសជប៉ុន លោក អូបាម៉ា នឹងជួបពិភាក្សា សំណេះសំណាលជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ មុនពេលចូលរួមកិច្ចប្រជុំកំពូល G7។ តាមការប្រកាសឲ្យដឹងពីសេតវិមាន លោក អូបាម៉ា នឹងទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) ហើយក៏ជាប្រធានាធិបតីអាមេរិក ដំបូងគេបំផុត ដែលទៅបំពេញទស្សនកិច្ចនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ចាប់តាំងបីសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកបរិមាណូ ក្នុងសម័យសង្គ្រាមលោកលើកទី២៕