Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការបរទេសកម្ពុជា អន្តរាគមន៍ជួយពលការិនីខ្មែរ០២រូប ដែលធ្វើការផ្នែកបោសសំអាត នៅម៉ាឡេស៊ី

18-05-2016 14:53

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា នៅរសៀលថ្ងៃនេះបានបឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែរចំនួន០២ រូប  ដែលបានទៅធ្វើការផ្នែកបោសសំអាត  នៅប្រទេសម៉ាឡេស៊ី  ហើយជួបប្រទះការលំបាកក្នុងការងារ ឱ្យបានវិលត្រឡប់មកកម្ពុជាវិញ ។

ពលការិនីទាំង ០២ រូប  មានឈ្មោះ ៖
១៖ ឈួន មុំ អាយុ២៦ឆ្នាំ មានស្រុកកំណើត នៅភូមិខ្វែក ឃុំស្វាយជ្រុំ  ស្រុកមេសាង ខេត្តព្រៃវែង ។
២៖ ឃាម ស៊ីលេង អាយុ២២ឆ្នាំ មានស្រុកកំណើត នៅភូមិព្រែកតាងួន  ឃុំព្រែកតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម  ។

ពលការិនី ឈួន មុំ និង ឃាម ស៊ីលេង បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុន Phillimore នៅកម្ពុជា និងក្រុមហ៊ុន Eco Syabas នៅម៉ាឡេស៊ី  និងបានទៅស្ថានទូតសុំជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ តាមការសំរបសំរួលរបស់ស្ថានទូត ក្រុមហ៊ុនយល់ព្រមទិញសំបុត្រយន្តហោះ ឱ្យពលការិនីទាំងពីរនាក់នេះ។

ពលការិនី ឈួន មុំ និង ឃាម ស៊ីលេង នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ០៧៖៣៥ នាទី ព្រឹក តាមជើងយន្តហោះ AK ៥៣៦។ កំឡុងពេលរង់ចាំការត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងហូប-ចុក ជូនដល់ពលការិនីទាំង០២រូបនេះផងដែរ៕