Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងទ័ពមួកខៀវកម្ពុជា ដឹកទឹកជួយសង្រ្គោះប្រជាពលរដ្ឋម៉ាលី ដែលកំពុងជួបគ្រោះរាំងស្ងួត, ទឹកសុទ្ធមួយលីត្រ១១ដុល្លារ

16-05-2016 18:17

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិបោសសំអាតមីន និង កាកសំណល់សង្រ្គាម បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចថា កងទ័ព មួកខៀវ​របស់កម្ពុជាប្រមាណ ៣០០នាក់ ដែលកំពុងបំពេញ បេសកកម្មមនុស្សធម៌នៅប្រទេសម៉ាលី បាននិងកំពុងចេញយុទ្ធនាការដឹកទឹកជួយប្រជាពលរដ្ឋម៉ាលី ដែលកំពុងជួបគ្រោះរាំងស្ងួត និង ព្យុះខ្សាច់សាហារ៉ា។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តឲ្យដឹងទៀតថា ប្រជាពលរដ្ឋម៉ាលី កំពុងជួបគ្រោះរាំងស្ងួត និងរលកកំដៅខ្លាំង។
បើតាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ទឹកសុទ្ធនៅក្នុងប្រទេសម៉ាលីបច្ចុប្បន្ន មានតម្លៃរហូតដល់ ១១ដុល្លារក្នុងមួយលីត្រ៕