Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ, ១២ថ្ងៃជាប់គ្នាដែលមិនមានអ្នកឆ្លងថ្មី (Video inside)

19-05-2022 11:47

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា មិនមានអ្នកឆ្លងកូវីដ១៩នោះទេ, រយៈពេល១២ថ្ងៃជាប់គ្នាដែលគ្មានអ្នកឆ្លងថ្មី, ចំណែកអ្នកជំងឺជាសះស្បើយ និងអ្នកស្លាប់ក៏គ្មានដែរ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៦,២៦២ នាក់, អ្នកជាសះស្បើយសរុបចំនួន១៣៣,១៩៨នាក់, ស្លាប់សរុបចំនួន៣,០៥៦នាក់៕