រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា ជួបសម្ដែងការគួរសម ជាមួយប្រធានអង្គការយូណេហ្សេស
12-05-2016 17:11
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា បានជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី ដេប៉ូរ៉ាកូមីនី ប្រធានអង្គការយូណេហ្សេស ប្រចាំនៅកម្ពុជា និងលោក ហ្គាន ប្រូស ប្រធានផ្នែកកិច្ចការពារកុមារ នៃអង្គការយូណេហ្សេស នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ ក្នុងទីស្ដីការក្រសួងធម្មការ និងសាសនា។
ក្នុងឱកាសនោះដែរ លោកស្រី ប្រធានអង្គការយូណេហ្សេស បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើឱ្យមានការអភិវឌ្ឍ លើគ្រប់វិស័យរួមទាំងកិច្ចការពារ កុមារផងដែរ។ ជាងនេះទៅទៀត លោកស្រី បានប្ដេជ្ញាចិត្តជួយគាំទ្រ លើការងារនេះបន្ដទៀត ដោយសេចក្ដីរីករាយ ក្នុងការសហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕