Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមជួយអន្តរាគមន៍ផង! អគ្គិភ័យកំពុងឆេះព្រៃយ៉ាងខ្លាំង នៅស្រុកបាគង ខេត្តសៀមរាប

12-05-2016 15:55

(សៀមរាប)៖ គិតមកត្រឹមម៉ោង៣៖៥០នាទីនេះ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ អគ្គិភ័យ បាននិងកំពុងឆេះព្រៃយ៉ាងខ្លាំង ស្ថិតនៅភូមិថ្លុក ស្រុកបាគង ខេត្តសៀមរាប ពោលនៅទល់មុខទីបញ្ជាការដ្ឋានអាវុធហត្ថស្រុកបាគង។ អគ្គិភ័យដែលឆាបឆេះនេះ នៅមិនទាន់រលត់វិញនៅឡើយទេ ខណៈដែលប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន កំពុងតែនាំគ្នា ជួយអន្តរាគមន៍ពន្លត់ ដើម្បីកុំឱ្យវារីករាលដាលកាន់តែខ្លាំង៕