Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Update: អគ្គិភ័យឆេះផ្ទះសំណាក់ សេង លី នៅខណ្ឌទួលគោក បានរលត់ហើយ ក្រោយមានការអន្តរាគមន៍ទាន់ពេល

07-05-2016 18:30

(ភ្នំពេញ)៖ សមត្ថកិច្ចបានឱ្យដឹងថា នៅម៉ោងជាង៦៖២០នាទី ល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦នេះ មានអគ្គិភ័យមួយដែលឆាបឆេះផ្ទះសំណាក់មួយយីហោ សេង លី នៅខណ្ឌទួលគោក រាជធានីភ្នំពេញនោះ បានរលត់ទាំងស្រុងហើយ បន្ទាប់ពីមានការអន្តរាគមន៍បាញ់ពន្លត់ទាន់ពេល។

សមត្ថកិច្ចបានសន្និដ្ឋានថា ករណីឆេះនេះបណ្តាលមកពីការទុស្សេខ្សែភ្លើង ប៉ុន្តែមិនបង្កឱ្យមានគ្រោះថ្នាក់ ឬការខូចខាតអ្វីធ្ងន់ធ្ងរនោះទេ។ ករណីនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ត្រឹមតែ១គ្រឿងប៉ុណ្ណោះ៕