Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចាប់ខ្លួនជនជាតិ វៀតណាម៤នាក់ ចូលដីខ្មែរខុសច្បាប់ រួចបញ្ជូនទៅវៀតណាមវិញ

05-05-2016 16:25

(រតនគិរី)៖ កម្លាំងវរការពារព្រំដែនគោក លេខ៦២៣ សហការជាមួយកម្លាំងនគរបាល ស្រុកអូរយ៉ាដាវ នៅវេលាម៉ោង១​៖១០នាទីយប់ ឈានចូលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ បានឃាត់ខ្លួនជនជាតិវៀតណាម៤នាក់ ចូលដីខ្មែរដោយខុសច្បាប់។

មន្ត្រីនរគបាលស្រុកអូរយ៉ាដាវ ប្រាប់ឲ្យដឹងថា ជនជាតិវៀតណាមទាំង៤នាក់នោះទី១ឈ្មោះ តឹង ថាន់ឡុង ភេទប្រុស អាយុ៣២ឆ្នាំ ស្រុកកំណើតឃុំយ៉ាលើប ស្រុកអេស៊ីប ខេត្តដាឡាក់ ទី២ឈ្មោះ ហុង ថាញ់សាង ភេទប្រុស អាយុ៣១ឆ្នាំ ស្រុកកំណើត ឃុំយ៉ាលើប ស្រុកអេស៊ីប ខេត្តដាឡាក់ ទី៣ឈ្មោះ ង្វៀន តាំងហ្វី ភេទប្រុស ស្រុកកំណើតក្រុងគុយញើង និងទី៤ឈ្មោះង្វៀង ថាន់ទឿង ភេទប្រុស អាយុ៣៨ឆ្នាំ ស្រុកកំណើត ឃុំភឿកអាង ស្រុកទីភឿក ខេត្តបិនឌិន (ប្រទេសវៀតណាម)។

មន្ត្រីនគរបាលខាងលើ ប្រាប់បន្តទៀតថា ការឃាត់ខ្លួនជនជាតិវៀតណាមទាំង៤នាក់​ ខាងលើនេះខណៈដែលពួកគាត់កំពុង វង្វេងផ្លូវចូលដី ខ្មែរដោយខុសច្បាប់ ត្រង់ចំណុចព្រៃមាសស្ថិតក្នុងភូមិដរ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវខេត្តរតនគិរី។ បន្ទាប់ពីធ្វើការសាកសួររួចមកនៅព្រឹកថ្ងៃ ទី០៥ ខែឧសភា ឆ្នាំ២០១៦ ជនជាតិវៀតណាមទាំង៤នាក់ ខាងលើដែលចូលមកដីខ្មែរខុសច្បាប់នេះត្រូវបានកម្លាំងនគរបាលការពារព្រំដែន លេខ៦២៣ បញ្ជូនទៅប្រទេសវៀតណាមវិញហើយ។

ជនជាតិវៀតណាមទាំង៤នាក់ខាងលើនេះ ចូលមកតំបន់ព្រៃមាសគោលបំណងជីករ៉ែមាសដោយខុសច្បាប់ ប៉ុន្តែប្រហែលមិនបានបង់លុយ ឲ្យកម្លាំង នគរបាលវរការពារព្រំដែន និងសមត្ថកិច្ចមូល ដ្ឋានទើបចាប់បញ្ជូនខ្លួនទៅប្រទេសវៀតណាម វិញយ៉ាងតក់ក្រហល់បែបនេះ៕