Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណបក្សសង្រ្គោះជាតិ បើកកិច្ចប្រជុំផ្ទៃក្នុង ពិភាក្សាអំពីស្ថានភាពនយោបាយ នៅប្រទេសកម្ពុជា

04-05-2016 11:44

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦នេះ គណបក្សសង្រ្គោះជាតិ បានបើកកិច្ចប្រជុំផ្ទៃក្នុងមួយ ដើម្បីពិភាក្សាអំពីស្ថានភាពនយោបាយ នៅក្នុងប្រទេសកម្ពុជា។ កិច្ចប្រជុំនេះ ដឹកនាំដោយ លោក កឹម សុខា ប្រធានស្តីគណបក្សសង្រ្គោះជាតិ ដោយមានការចូលរួមពីក្រុមតំណាងរាស្រ្ត របស់គណបក្សនេះផងដែរ។

កិច្ចពិភាក្សាបានផ្តល់ទៅលើរបៀបវារៈរួមមាន៖ ទី១ ស្ថានភាពនយោបាយទូទៅ ទី២ បង្ហាញពីរបាយការណ៍គណៈអភិបាល (កសកសជ) ទី៣ ការចូលរួមបេសកកម្មរដ្ឋសភា និងព្រឹទ្ធសភា ទី៤ ការធ្វើវិសោធនកម្មវិធានផ្ទៃក្នុង និងទី៥ ការប្រមូលព័ត៌មាននូវវត្តមាននៃសមាជិកសភា សម្រាប់កិច្ចប្រជុំ និងពេលអវត្តមាននៅក្រៅប្រទេស។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានថ្វាយលិខិតព្រះមហាក្សត្រ ដោយទូលបញ្ជាក់ថា ស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាឡើងកម្ដៅ។ ផ្ទុយពីការលើកឡើងនេះ មជ្ឈដ្ឋាននានា រួមទាំងមន្រ្តីគណបក្សប្រជាជនកម្ពុជា បានអះអាងថា ស្ថានភាពនយោបាយក្នុងប្រទេស មិនមានការឡើងកម្ដៅ ដូចអ្វីដែលក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង លើកឡើងនោះឡើយ៕