Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ទទួលអំណោយម៉ូតូ២គ្រឿង ពីអគ្គនាយកក្រុមហ៊ុន ទូ ពេជ្រ អុិនវេសមុិន ឯ.ក

05-03-2022 13:58

(ភ្នំពេញ)៖ លោកវរសេនីយឯក ភួង សុភី មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២នេះ ទទួលអំណោយជាម៉ូតូ Honda ADV ចំនួន២គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់លោក អុិន រតនា អគ្គនាយកក្រុមហ៊ុន ទូ ពេជ្រ អុិនវេសមុិន ឯ.ក។

ការប្រគល់អំណោយជាម៉ូតូ ជូនដល់កងរាជអាវុធហត្ថខណ្ឌព្រែកព្នៅនៅពេលនេះ ដើម្បីបំពេញភារកិច្ចការរក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាជនឱ្យបានល្អក្នុងមូលដ្ឋាន ជាពិសេសក្នុងឱកាសបុណ្យចូលថ្មីប្រពៃណីខ្មែរ ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនោះលោកវរសេនីយឯក ភួង សុភី បានថ្លៃអំណរគុណដល់លោកអគ្គនាយកក្រុមហ៊ុន ទូ ពេជ្រ អុិនវេសមុិន ឯ.ក ដែលជានិច្ចកាល ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខកងកម្លាំងកងរាជអាវុធហត្ថ។

មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា ការឧបត្ថម្ភម៉ូតូនៅពេលនេះ អាចជួយសម្រួលដល់ការប្រចាំការល្បាតការពារប្រជាពលរដ្ឋក្នុងភូមិសាស្រ្តឱ្យរឹតតែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

នាឱកាសនោះដែរ លោកក៏បានប្រគល់ជូននូវប័ណ្ឌថ្លែងអំណរគុណ និងជូនពរលោក អុិន រតនា ព្រមទាំងក្រុមគ្រួសារ ឱ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ សុភមង្គលក្នុងគ្រួសារ និងសម្រេចបាននូវគ្រប់កិច្ចការទាំងអស់៕