Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម៉ាឡេស៊ី ប្រកាសអាសន្នពីការខ្វះខាតទឹកធ្ងន់ធ្ងរ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

02-05-2016 10:49

(គូឡាឡាំពួរ)៖ ទោះបីជាពពកខ្មៅនៅប៉ុន្មានថ្ងៃនេះ បានផ្តល់ក្តីសង្ឃឹមថានឹងអាចមានភ្លៀងធ្លាក់ ស្រោចស្រពដីបែកក្រហែងនៅតំបន់មួយចំនួន ក្នុងប្រទេសម៉ាឡេស៊ីក៏ដោយ ក៏ក្តីសង្ឃឹមនោះវា បានផុតរលត់ទៅវិញ នៅពេលដែលគ្មានភ្លៀងគ្រប់គ្រាន់ ឬក៏កន្លែងខ្លះអត់មានតែម្តង។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel New Asia នៅព្រឹកថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ២០១៦។

បន្ថែមពីការរងគ្រោះខាងលើនេះ អាងទឹក និងទំនប់វារីអគ្គិសនីប្រមាណ ៤១កន្លែងនៅទូទាំង ប្រទេសកំពុងតែទទួលរងការហួតហែង លឿនជាងការរំពឹងទុក ដែលជាហេតុនាំឲ្យរដ្ឋ Perak, Penang, Kedah, និង Perlis ស្ថិតនៅភាគខាងជើងប្រទេសកំពុងទទួលរងគ្រោះខ្លាំងជាងគេ។

គួរបញ្ជាក់ថា បាតុភូតដែលកំពុងបង្កឲ្យមានគ្រោះមហន្តរាយយ៉ាងខ្លាំង នៅតំបន់អាស៊ីអាគ្នេយ៍ ខាងត្បូង មានឈ្មោះថា El Nino ជាពិសេសប្រទេសអាស៊ានជាច្រើន បានរងគ្រោះរួចទៅហើយ ដូចជា កម្ពុជា ឡាវ វៀតណាម ថៃ ភូមា និង ម៉ាឡេស៊ី នេះតែម្តង៕