Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋ១៦គ្រួសាររស់នៅក្រុងសួង ខេត្តត្បូងឃ្មុំ ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានដោះស្រាយបញ្ចប់ ទំនាស់ដីធ្លីដ៏រុំារ៉ៃជិត២០ឆ្នាំ

01-05-2016 17:50

(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន១៦គ្រួសារ ដែលរស់នៅក្នុងភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១ ខែឧសភានេះ បានផ្ញើលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់បញ្ជូន លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជួយដោះស្រាយបញ្ចប់បញ្ហាដីធ្លី ដ៏រុំារ៉ៃជិត២០ឆ្នាមកនេះ បានដោយជោគជ័យ។

ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ពិតជារំភើបក្រៃលែង នៅពេលដែលអាជ្ញាធរ បាននាំយកប័ណ្ណកម្មសិទ្ធិដីធ្លី ជាមរតក តកូន តចៅ មកចែកជូនដល់ផ្ទះតែម្តង នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ ដែលធ្វើឲ្យក្តីកង្វល់ដ៏រុំារ៉ៃអំបាលមាណរបស់ពួកគាត់ មានជិត២០ឆ្នាំ រលាយអស់៕