Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ចាប​ ឌីណា នាំយកថវិកា២០ម៉ឺនរៀល ផ្លែឈើ និងភេសជ្ជះជូនសន្តិសុខផ្សារកណ្តាល ដែលធ្លាក់ខ្លួនឈឺ

30-04-2016 16:16

(ភ្នំពេញ)៖ ដោយមើលឃើញពីទុក្ខលំបាក និងសេចក្តីត្រូវការប្រចាំថ្ងៃ របស់មន្រ្តីក្រោមឱវាទនោះនៅវេលាម៉ោង៣៖០០នាទីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ លោក ចាប ឌីណា ប្រធានផ្សារកណ្តាល បានដឹកនាំកម្លាំងសន្តិសុខទៅសួរសុខទុក្ខលោក ស៊ី សុង (ជាសន្តិសុខផ្សារ) ដែលកំពុងមានជម្ងឺ។ ជាមួយគ្នានេះ លោក ចាប ឌីណា បានពាំនាំថវិកា២០០,០០០រៀល ទឹកដោះគោឆៅ០២ឡូ និងក្រូចពោធិ៍សាត់ចំនួន០២ឡូផងដែរជូនលោក ស៊ី សុង។

ក្រៅពីការជូនពរឲ្យគាត់ឆាប់ជាសះស្បើយពីជម្ងឺ លោក ចាប ឌីណា ក៏បានផ្តាំផ្ញើឲ្យខិតខំមើលថែសុខភាព និងមានភាពរឹងប៉ឹងដើម្បីជម្នះជម្ងឺរបស់ខ្លូន៕