ប្រធានាធិបតីអ៊ុយក្រែន បណ្តេញប្រធានភ្នាក់ងារស៊ើបអង្កេតការបរទេស ចេញពីតំណែង
30-04-2016 09:24
(អ៊ុយក្រែន)៖ ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Petro Poroshenko នៅថ្ងៃសុក្រម្សិលមិញបានបណ្តេញ លោក Viktor Gvozd ចេញពីតំណែង ជាប្រធានភ្នាក់ងារ ស៊ើបអង្កេតការបរទេសអ៊ុយក្រែន (SZRU) នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ បានឲ្យដឹងយ៉ាងដូច្នេះ។ សេចក្តីសម្រេចរបស់លោកប្រធានាធិបតី ត្រូវបានចេញផ្សាយលើគេហទំព័រផ្លូវការរបស់លោក។
លោក Gvozd បានដឹកនាំភ្នាក់ងារ SZRU ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៤ បន្ទាប់ពីមានព្រឹត្តិការណ៍ ប្រកបដោយហិង្សា ឈានដល់ការបណ្តេញលោកប្រធានាធិបតី Viktor Yanukovych ចេញពីតំណែង។ ប៉ុន្តែយ៉ាងណាពាក់ព័ន្ធនឹងមូលហេតុនៃការបណ្តេញចេញនេះ ប្រភពខាងលើមិនបានបញ្ជាក់ឲ្យដឹងនោះទេ៕