Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

TOP NEWS: រឿងពិត CNRP ទម្លាយសម្លេងសន្ទានាដ៏សំខាន់មួយ ដោយលោក កឹម សុខា បញ្ជាទៅលោកមេឃុំ ស៊ាង ចែត ឲ្យប្រាប់ទៅស្រីមុំ រក្សាជំហរភូតកុហក

28-04-2016 18:59

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ Facebook រឿងពិត CNRP បានសម្លេងសន្ទានាដ៏សំខាន់មួយរវាង លោក កឹម សុខា ជាមួយលោកមេឃុំ ស៊ាង ចែត និយាយអំពីការបញ្ចុះបញ្ចូលគ្រួសារកញ្ញា ខុម ច័ន្ទតារាទី ហៅ ស្រីមុំ កុំឲ្យខ្លាច និងកុំឲ្យនិយាយការពិតប្រាប់គេ។

យោងតាមសំឡេងឆ្លើយឆ្លងគ្នានៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦កន្លងទៅ លោក កឹម សុខា បានបញ្ជាទៅលោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ឲ្យទៅប្រាប់ស្រីមុំ ដោយបញ្ជាក់ថា « ...វាអត់ធ្វើអីកើតទេ វាគ្រាន់តែអុកឡុកយើង ហើយថា គាត់បានសួរមេធាវី និងអ្នកច្បាប់អន្តរជាតិ គេប្រាប់ថា គេអត់ធ្វើអីបានទេ សូមឲ្យស្រីមុំរក្សាជំហរកុំខ្លាច កុំប្តូរជំហរហ្នឹង ថ្ងៃក្រោយទៅក្រៅប្រទេសក៏បានដែរ បើមានបញ្ហាប្រាប់មកកុំបារម្ភ ផ្លូវច្បាប់គ្មានបញ្ហាទេ ហើយកុំថាខ្ញុំ (កឹម សុខា) និយាយប្រាប់ កុំឲ្យពាក់ព័ន្ធនឹងខ្ញុំ...»។

ចំពោះសារសម្លេងមួយនេះ ត្រូវបានមហាជនទាំងនៅក្នុង និងក្រៅប្រទេសអះអាងថា នៅពេលនេះលោក កឹម សុខា គ្មានអ្វីនឹងប្រកែកទៀតឡើយ ចំពោះរឿងអាស្រូវរបស់ខ្លួន គួរណាស់ចូលខ្លួនមកសារភាពចំពោះទង្វើអាក្រក់ដែលខ្លួនបានប្រព្រឹត្តិចំពោះស្រ្តីទន់ខ្សោយ។ ទាំងនេះបង្ហាញថា មេដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ពិតជាមនុស្សស្មោគគ្រោក ញៀននឹងស្រី មិនគិតពីការដឹកនាំគណបក្សឈ្លក់វង្វេងនិងតណ្ហាស្រីក្មេងពីមួយទៅមួយ។ 

សូមស្តាប់សារសម្លេងលោក កឹម សុខា បញ្ជាទៅលោកមេឃុំ ស៊ាង ចែត ឲ្យប្រាប់ទៅស្រីមុំរក្សាជំហរភូតកុហក៖