Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ញឹម វណ្ណដា ចុះចែកអំណោយជូនប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្រ្តាក់ នៅខេត្តកំពង់ស្ពឺ

28-04-2016 14:17

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ជាអនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ បាននាំយកអំណោយទៅចែកជូនដល់គ្រួសារ ដែលបានជួបគ្រោះធម្មជាតិនៅភូមិក្រវៀក ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ។

អំណោយដែលនាំទៅចែក អង្ក មុង កន្ទេល ត្រីខ និងប្រាក់មួយចំនួនទៀត ត្រូវបានចែកជូនក្រុមគ្រួសារ ប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិ (ខ្យល់កន្ទាក់) មានចំនួន១៥គ្រួសារ។

លោកអភិបាលខេត្ត បានលើកនូវការដាស់តឿនឲ្យប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នដាច់ខាតគ្រប់ពេល ចំពោះគ្រោះធម្មជាតិ ម្យ៉ាងខែនេះជារដូវរាំងស្ងួត ក៏ត្រូវប្រុងប្រយ័ត្នចំពោះភ្លើង ដែលអាចបង្កជាអគ្គិភ័យផងដែរ។ លោក ញឹម វណ្ណដា ក៏បានពាំនាំការសួរទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល មានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបានចូលរួមសោកស្តាយនូវគ្រោះធម្មជាតិ ដែលបានកើតមកភូមិរបស់ប្រជាពលរដ្ឋ និងបណ្តាលឲ្យខូចខាតផ្ទះជាច្រើនខ្នង៕