Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាត្លង់ទិកទួលគោក បើកសម្ពោធនៅថ្ងៃនេះ FREE ស្ទីម និងសូណា រយៈពេល១ខែពេញ

27-04-2016 12:40

(ភ្នំពេញ)៖ អាត្លង់ទិកទួលគោក បានរៀបចំពិធីបើកសម្ពោធ ហាងម៉ាស្សា ស្ទីម សូណារបស់ខ្លួនហើយ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ និងបើកបម្រើដល់អតិថិជន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២០ ផ្លូវ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាប់ភោជនីយដ្ឋាន One More ទួលគោក)។

អាត្លង់ទិកទួលគោក ជាហាងម៉ាស្សា ស្ទីម សូណា ថ្មីធំមួយដែលមានគ្រែសរុបចំនួន៧៥ និងបន្ទប់ VIP ចំនួន១៤ ដើម្បីផ្តល់សេវាកម្ម ម៉ាស្សា ស្ទីម សូណា បែបខ្មែរបុរាណពិតៗ ដែលមានគុណភាពខ្ពស់ និងសេវាកម្មល្អជូនអតិថិជន។

ដើម្បីអបអរពិធីសម្ពោធហាងថ្មី  អាត្លង់ទិកទួលគោក មានផ្តល់ជូនអតិថិជនរបស់ខ្លួននូវ ការស្ទីម និង សូណា ដោយឥតគិតថ្លៃរយៈពេល ពេញមួយខែ ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី២៨ ខែឧសភាឆ្នាំ២០១៦។

ព័ត៌មានលម្អិតសូមទំនាក់ទំនងលេខទូរស័ព្ទលេខ៖ 089 208 666  ៕